នគរបាលទួលសង្កែឃាត់ខ្លួនជនសង្ស័យបាន១នាក់ពីបទលួចម៉ូតូ

129

រាជធានីភ្នំពេញ,កាលពីថ្ងៃព្រហស្បតិ៍ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ បានបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាក់ស្តែង ករណីលួច(ម៉ូតូ)ក្រោយពីបានបើកការស្រាវជ្រាវ និងបានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងនៅផ្លូវបេតុង៩០៧ ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជនសង្ស័យឈ្មោះ វ៉ាន់ សារឿន ហៅត្រូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាកដ(ជាអ្នកចូលលួច)។ឯសំភារះដកហូតមាន÷

ម៉ូតូមួយគឿងម៉ាក ស្មាករីវ៉ូ ពណ៌ខ្មៅពាក៉ស្លាកលេខកំពុងធំ ១A៦៣៤៨ ចំពោះមុខកំលាំងជំនាញរបស់អធិការដ្ឋានកំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

Comments

comments