ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រាសន៍ថា ” ខ្ញុំសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលអញ្ជើញទៅទស្សនាប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបីតិកភណ្ឌពិភពលោក។ សូមមេត្តាជួយទិញផលិតផលរបស់សហគមន៏ទេសចរណ៍នៅទីនោះមានគ្រាប់ស្វាយចន្ទី ទឹកសណ្តែក ផលិតផលអំពីសូត្រ ផ្តៅ រំពាក់”។ល។លោកបន្តថា ផលិតផលទាំងនោះសុទ្ធតែបានផលិត ទៅតាមស្តង់ដារជាតិ ស្តង់ដារអន្តរជាតិប្រកបដោយគុណភាពមានអនាម័យល្អ។ការជួយទិញផលិផល របស់សហគមន័ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្សសម្បត្តិបីតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅទីនោះ និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសហគមន៏ ជួយដល់ការកាត់បន្ថយចំណាកស្រុក។សូមបញ្ជាក់ថាសហគមន៏ទេសចរណ៏សំបូរព្រៃគុកនិងមជ្ឈមណ្ឌលលក់ទំនិញរបស់សហគមន៏ ត្រូវបានរៀបចំឡើងនិងដាក់អោយដំណើរការនៅឆ្នាំ២០១៤ ក្រោមកិច្ចសហការណ៍រវាងក្រសួងទេចរណ៍និងធានាគារអភិវឌ្ឍន៍ អាស៊ីADB ក្នុងក្របខ័ណ្ឌជំនួយសំរាប់កាត់បន្ថយភាពក្រីក្រតាមរយះវិស័យទេសចរណ៍៕







