បងថ្លៃវាយប្អូនថ្លៃរបួសក្បាលដេរអស់5ថ្នេរ

136

ស្រុកកៀនស្វាយ: ជំម្លោះហិង្សាមួយបានកើតឡើងដោយចេតនាដែលបណ្តាលមកពីក្មេងៗរហូតឈានដល់បងថ្លៃប្អូនថ្លៃហ៊ានលើកដៃវាយក្បាលគ្នានិងដែកកូនសោមូល។កើតហេតុ: នៅថ្ងៃទី9ខែសីហាឆ្នាំ2017វេលា ម៉ោង8នឹង50នាទីព្រឹកនៅចំណុចមុខផ្ទះក្នុងភូមិស្រែអំពិល  ឃុំឈើទាល ស្រុកកៀនស្វាយ  ខេត្តកណ្ដាល ។ជនរងគ្រោះមាន ឈ្មោះ ចក់ សិទ្ធ ភេទប្រុស អាយុ27ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ មានរបួសស្នាមលើក្បាល01 កន្លែប្រវែង35សង់ទីម៉ែត្រ ដេរចំនួន 4ថ្នេរ ។ជនសង្ស័យមានឈ្មោះ ម៉ាន់ សាល ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រកាតដេរ មានទីលំនៅភូមិជាមួយគ្នា ត្រូវជាបងថ្លៃនិងប្អូនថ្លៃស្នាក់នៅក្នុងផ្ទះឪពុកម្ដាយក្មេកទាំងអស់គ្នា(ចាប់ឃាត់ខ្លួននៅកន្លែងកើតហេតុ) ។វត្តុតាងចាប់យកមាន ដែកកូនសោមូលមានប្រវែង35សង់ទីម៉ែត្រ។ សមត្ថកិច្ចបានអោយដឹងថានៅមុនពេលម៉ោងកើតហេតុខាងលើ​ កូនរបស់ជនរងគ្រោះនិងកូនរបស់ជនល្មើសបានឈ្លោះប្រកែកគ្នាជាពាក្យសំដីជេរដៀលពូជស្រាប់តែជនរងគ្រោះយកជំពាមកៅស៊ូបាញ់មកលើជនល្មើសតែបាញ់ខុសស្របគ្នានោះស្រាប់តែជនល្មើសបានយកដែកកូនសោមូលប្រវែង35ស.មវាយក្បាលជនរងគ្រោះ01ដែកកូនសោពីលើបណ្ដាលអោយមានរបួសស្នាមចេញឈាមប្រវែង0.20 ស-ម ដេរចំនួន 4ថ្នេរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅពេទ្យឃុំឈើទាល។ ចំណែកជនសង្ស័យរួមទាំងវត្តុតាងបានបញ្ជូនមកផ្នែកជំនាញនគរបាលស្រុកកៀនស្វាយដើម្បីបន្តធ្វើការដោះស្រោយតាមនីតិវិធី៕

Comments

comments