កោះកុង៖ស្ត្រីអ្នកនេសាទម្នាក់បានឈឺពោះសម្រាលកូននៅលើទូករួចផុតពីគ្រោះថ្នាក់បានយ៉ាងសំណាងល្អ ហើយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកោះកុងបានចុះទៅទាន់ធ្វើអោយម្តាយនឹងកូនមានសុវត្ថិភាព។ក្រុមគ្រូពេទ្យបានរាយការណ៍ថានៅម្សិលមិញមានស្រ្តីម្នាក់បានសម្រាលកូនប្រុសនៅលើទូកក្នុងទឹកសមុទ្រ។ស្រ្តីខាងលើនេះមាន ឈ្មោះ រស់ សុឃីម មានទីលំនៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ក្រោយពីបានសង្គ្រោះនៅលើទូករួចក្រុមគ្រូពេទ្យនឹងក្រុមគ្រួសារក៏បញ្ជូនមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្តទៀត ៕






