៣នាក់ឪពុកម្តាយនិង​កូនស្រីស្លាប់​នឹងរង​របួសធ្ងន់ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

117

រតនគិរីៈ កាលពី​ម្សិលមិញមនុស្ស៣នាក់ឪពុកម្តាយ និង​កូនស្រីបាន​ស្លាប់​នឹងរង​របួស​ធ្ងន់ធ្ងរដោយសារតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ខណៈ​ពួកគាត់​ទាំងបី​កំពុង​ជិះ​ម៉ូតូក៏ត្រូវ​រថយន្តបុក​ចំ​ពីមុខ​ពេញទំហឹង​តែម្តងស្ថិតនៅលើ​ផ្លូវជាតិ៧៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ 547-548  ភូមិ​ល្អី​ន ឃុំ​តឹ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី។ជនរងគ្រោះ​ទាំងបី​នាក់ជា​ឪពុកម្តាយ​និង​កូនស្រីបាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ស៊េរី​ឆ្នាំ២០១៨ ពណ៌​ខ្មៅ លុះ​មកដល់​ចំណុចកើតហេតុក៏ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាកបើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នាបោល​មក​បុក​ពេញទំហឹងបណ្តាល​ឲ្យ​បុរស​ជា​ប្តី ឈ្មោះ​ជួន ​សម្បត្តិ ភេទ​ប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ស្លាប់​នៅនឹងកន្លែង​តែម្តង ចំណែក​ប្រពន្ធ​ឈ្មោះ មុំ អាយុ៤១ឆ្នាំ រងរបួស​ស្រាល នឹង​កូនស្រី​ឈ្មោះ លីហ្សា រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ។ អ្នក​ទាំងបី​រស់នៅ​ភូមិ៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី។ក្រោយ​កើតហេតុ សមត្ថកិច្ច​បានប្រគល់​សព ជូន​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ចំណែក​រថយន្ត ក្រោយ​កើតហេតុអ្នកបើក​បរបាន​បើក​គេចខ្លួន​បាត់ស្រមោល៕

Comments

comments