ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍ ពីស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០:៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨០-១៨១ ត្រង់ចំណុច មុខតំបន់ សឹករង ស្រុកព្រៃនប់ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ និង ម៉ូតូ ដែលមានទិសដៅបញ្រ្ចាស់គ្នា បត់ឆ្វេងឆ្លងកាត់ផ្លូវ ក៏បានបុកគ្នាតែម្ដង។ គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងកើតហេតុ។ រងរបួសមធ្យមមនុស្សចំនួន ២នាក់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ ។ម៉ូតូទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្ត៕






