ហេតុការណ៍នេះបានកើតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោង ១៧នឹង៣០នាទី បណ្តាលឲ្យរបួសនារីម្នាក់ ចំណុចលើផ្លូវលំមុខផ្ទះប្រុញ ភាពភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះឌី ស្រីណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រក្ដារបន្ទះ រស់នៅភូមិព្រែកថ្មី ឃុំព្រកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។របួសចុងភ្លៅខាងស្ដាំដេរចំនួន០៣ថ្នេរ។សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានគ្នាចំនួន០២នាក់ ១.ឈ្មោះរស់ ធីតាហៅស្រីធំ ភេទស្រី អាយុ២១ឆ្នាំ រស់នៅ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកម្មកររត់តុគុយទាវ(ឃាត់ខ្លួន)។ ២.ឈ្មោះរស់ រ៉ានី ហៅស្រីតូច ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិព្រែក ថ្មីឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកម្មកររត់តុគុយទាវ(ឃាត់ខ្លួន) វត្ថុតាងចាប់យកបានកាំប៉ិតតាំងតោដងឈើចំនួន០១ កន្សែងពណ៌លឿងចំនួន០១។សមត្តកិច្ចបន្តទៀតថា កន្លងមកក្រុមគ្រួសារជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជេរបញ្ចោរគ្នាជាច្រើនលើកច្រើនសារអំពីរឿងកូនៗលែងលះគ្នា។លុះដល់ថ្ងៃទី១០ ០៨ ២០១៧វេលាម៉ោង១៧:៣០នាទីជនរងគ្រោះកំពុងអង្គុយលេងជាមួយឈ្មោះស្រីផា នៅមុខតូបលក់ចាប់ហួយឈ្មោះកុយ អុល ពេលនោះជនសង្ស័យទាំងពីរនាក់បងប្អូនបានជិ:កង់ឌុបគ្នាមកពីផ្សារព្រែកអញ្ចាញហើយបានឃើញជនរងគ្រោះកំពុងអង្គុយលេងក៍បោះសំដីជេរដៀមដាមដាក់ជនរងគ្រោះហើយជនរងគ្រោះក៏តបតវិញភ្លាមនោះជនសង្ស័យទាំងពីរនាក់បានទៅផ្ទះរួចជនសង្ស័យឈ្មោះរស់ រ៉ានីបានយកកាំបិតតាំងតោរុំនិងកន្សែងកាន់នាំគ្នាត្រឡប់មកកន្លែងកើតហេតុវិញហើយឈ្មោះរស់ ធីតា កាន់កាំបិតចុងស្រួចនិងឈ្មោះរស់ រ៉ានី កាន់កាំបិតតាំងតោបានចូលទៅប្រតាយប្រតប់ជាមួយជនរងគ្រោះក្នុងពេលនោះជនសង្ស័យឈ្មោះរស់ រ៉ានី បានទាត់ជនរងគ្រោះមួយជើងចំគូទចំណែកជនសង្ស័យឈ្មោះរស់ ធីតា ដកកាំបិតចុងស្រួចចាក់ ត្រូវចុងភ្លៅស្ដាំជនរងគ្រោះចំនួន០១កាំបិតហូរឈាមហើយក៏មានឈ្មោះកុយ អុល និងឈ្មោះស្រីផា មកចាប់ឃាត់បំបែកចេញពីគ្នា។ហើយជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅពេទ្យស្រុកមុខកំពូលនិងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកអញ្ចាញវេលាម៉ោង១៨:៣០នាទី។ចំណែកជនសង្ស័យទាំពីរនាក់បានឡើងមករាយការណ៍នៅប៉ុស្តិ៍ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់សាកសួរនិងបន្តចាត់ការតាមនីតិវិធី។






