បុរសម្នាក់ហែកទ្រុងឃុំខ្លួនរត់គេចត្រូវស្នងការនគបាលក្រុងប៉ោយប៉ែតចាប់បានវិញ

194

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ជនរងគ្រោះបានហែកទ្រុងឃុំខ្លួនរត់គេចខ្លួនត្រូវកម្លាំងស្នងការនគបាលខេត្តចាប់ខ្លួនបាននៅវេលាម៉ោង២រសៀលថ្ងៃម្សិលមិញនៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ជនសង្ស័យហែកទ្រុងគេចខ្លួនហើយត្រូវនគរបាលចាប់បានវិញមានឈ្មោះ ពេជ្រ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ(មុខរបបបើកបររថយន្តក្រុមហ៊ុន)ស្នាក់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យឈ្មោះ ពេជ្រ ប៊ុនធឿន បានបង្កគ្រោះថ្នាក់ដោយបើកបររថយន្តធុនធំបុកជនរងគ្រោះបណ្តាលស្លាប់ឈ្មោះ ថៃ ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ កាលពីយប់ថ្ងៃទី០៨   ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ហើយអ្នកបើកបរឈ្មោះ ពេជ្រ ប៊ុនធឿន ត្រូវបានកម្លាំងនគរបាលចរាចរណ៍ឃាត់ខ្លួនបានក្រោយពេលបង្កគ្រោះថ្នាក់បណ្តាលជនរងគ្រោះស្លាប់បានយកទៅដាក់ទ្រុងឃុំបណ្តុះអាសន្ននៅស្នងការនគរបាលខេត្តបន្ទាយមានជ័យស្រាប់តែមានគំនិតហែកទ្រុងរត់គេចខ្លួននៅអំឡុងម៉ោង១យប់រំលងអាត្រាធចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ហើយត្រូវកម្លាំងនគរបាលចរាចរណ៍បានស្រាវជ្រាវមុខសញ្ញាឃាត់ខ្លួនជនសង្ស័យបានមកវិញនៅម៉ោង២រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ស្ថិត ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ទាក់ទិនឃាត់ខ្លួនជនសង្ស័យម្នាក់ហែកទ្រុងស្នងការនគរបាលខេត្តបន្ទាយមានជ័យគេចខ្លួនហើយកម្លាំងនគរបាលឃាត់ខ្លួនបានមកវិញអ្នកយកព័ត៌មានព្យាយាមទំនាក់ទំនងទៅកម្លាំងនគរបាលដែលឃាត់ដែរតែមិនអាចធ្វើការបោកស្រាយបានឡើយ៕

Comments

comments