រថយន្ត៤៧០ដឹកគ្រញូង បើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់

98

ខេត្តកំពង់ធំ ៖ នៅយប់ថ្ងៃម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់នៅហ្នឹងកន្លែងនិងម្នាក់ទៀតរបួសធ្ងន់ដោយសាររថយន្តម៉ាកលុចស៊ីស ៤៧០មួយគ្រឿងបើកបុកអ្នកជិះម៉ូតូ បណ្តាលឲ្យអូសម៉ូតូ៣០០ម៉ែត្រពីកន្លែងកើតហេតុ ទើបតៃកុងឡានរត់គេចខ្លួនបាត់ស្រមោល ដោយសារមានរថយន្តមកបណ្តោះ។លោកអ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ បាន ឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មាន ថាមានករណីរថយន្តដឹកឈើគ្រញូងដោយខុសច្បាប់ បើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ លោកបានចុះទៅ កន្លែងកើតហេតុភ្លាមៗ រួមជាមួយលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការន គរបាល ខេត្តកំពង់ធំ  ដើម្បីពិនិត្យ អត្តសញ្ញាណ  នៅក្នុងរថ យន្ត មានភស្តុតាង របស់ជន ដែលបង្ករ នៅកន្លែងកើតហេតុ ក្នុងនោះលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានជួយ ឃ្លាំមើលរថយន្ត ដែលបណ្តោះតៃកុងឡានដែលបង្ករឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដ៏ទៃ ។លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត កំពង់ធំ បានបញ្ជាក់ថា ៖ រថយន្តដែលបង្ករជាប្រភេទ រថយន្តម៉ាកលុចស៊ីស ៤៧០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 2I- 0730 ដឹកឈើគ្រញូង ពេញក្នុងឡាន  ពិនិត្យឃើញ ថា តៃកុងឡានមានការពាក់ព័ន្ឋនឹងការប្រើប្រាស់គ្រឿងញៀន គឺបើកបណ្តើរ  ប្រើប្រាស់គ្រឿងញៀន  បណ្តើរ ដោយមានវត្ថុតាង  នៅក្នុងរថយន្ត ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងនៅម៉ោង៨.៣០នាទីយប់ ថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយ ផ្លូវអាស៊ាន វាងក្រុង  នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោកអ៊ិត សុធាបានបញ្ជាក់ផងដែរថារថយន្តដឹកឈើគ្រញូង នេះ បើកបុកម៉ូតូ អូសទៅ ប្រមាណ៣០០ម៉ែត្រ រហូតទៅមុខលែងរួច  ទើបតៃកុងរថយន្ត  បានចុះរត់ ហើយមានឡានមកដឹកបណ្តោះ  យកតៃកុងឡាន ទៅបាត់  ចំណែក ជនរងគ្រោះដែលត្រវ របួសធ្ងន់ ត្រូវបានបញ្ជូនទៅ  កាន់មន្ទីរពេទ្យ  ដើម្បីសង្គ្រោះបន្ទាន់ រីឯ សាកសពត្រូវបាន ប្រគល់ជូន សាច់ញាតិទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែរថយន្ត រួមទាំងឈើគ្រញូងត្រូវបាន នាំយកមករក្សាទុក នៅកន្លែងសុវត្តិភាព គឺរដ្ឋបាលព្រៃឈើ ហើយថ្ងៃស្អែករុះរើឈើហើយ ទើបបានប្រ គល់ ឲ្យខាង ប៉ូលិសចរាចរណ៍វិញ ៕

Comments

comments