ប៉ូលិសវីរៈការពារព្រំដែនលេខ៧០១ម្នាក់ បានស្លាប់ ពេលបំពេញបេសកម្មនៅខេត្តស្ទឹងត្រែង

161

ខេត្តស្ទឹងត្រែង៖  កាលពីព្រឹកថ្ងៃម្សិលមិញ នេះ កម្លាំងការពារព្រំដែន បានស្លាប់ហើយត្រូវបានគេ ប្រទះឃើញសាកសពអណ្តែតទឹកទន្លេសាកុង។ សពជនរងគ្រោះមានឈ្មោះ ប៊ូន នឿង អាយុជាង ៥០ឆ្នាំ ជា ប៉ូលិស វីរៈការពារព្រំដែន លេខ ៧០១ ។ក្រោយការទទួលបានបទបញ្ជាសម្តេចកាលពីថ្ងៃទី១១ សីហា ២០១៧ លោកបានធ្វើការ នៅលើទូកជាប្រចាំ ។ លុះដល់ថ្ងៃ ១២ នៅពេលដែលកងទ័ព ឡាវ ដកចេញអស់ ក៏លោកវីរៈសេនីយឯក ស៊ុន បាន មេបញ្ជាការវិរៈការពារព្រំដែន ៧០១ ទទួលដំណឹងថា កូនចៅគាត់ម្នាក់ បានបាត់ខ្លួន និងឃើញតែទូក និងមួកអណ្តែតលើទឹកក្បែរតំបន់ការពារនោះ ។ លុះព្រឹកថ្ងៃ ទី ១៤ សីហា ២០១៧ វេលាម៉ោង ១១ ក៏ប្រទះឃើញសាកសព អណ្តែតឡើង ក្បែរកន្លែងកើតហេតុ ទើបដឹងថា ប៉ូលីសល្បាតព្រំដែន បានលង់ទឹកស្លាប់បាត់ទៅហើយ ។ការសន្និដ្ឋានជាជំហ៊ានដំបូង ជនរងគ្រោះស្លាប់ដោយសារ ខ្យល់គរ ទើបបណ្ដាលអោយធ្លាក់ពីលើទូកចូល ក្នុងទឹក នៅពេលដែលលោកកំពុងបំពេញបេសកម្មម្នាក់ឯង ចល័ត តាមទន្លេសាកុង ។ យើងទាំងអស់គ្នា និងសង្ឃឹមថា និងមានការរៀបចំ ចាត់ចែងពិធីបុណ្យសព យ៉ាងសក្ត័សម ទៅនិងការបំពេញភារកិច្ចរបស់គាត់ ៕

Comments

comments