ក្រុងតាខ្មៅ៖ យុវជន៣នាក់ត្រូវកម្លាំងនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់កាលពី ថ្ងៃម្សិលមិញនៅចំណុចគល់ស្ពានថ្មខាងត្បូងក្នុង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ជនសង្ស័យចំនួន០៣ នាក់៖១-ឈ្មោះ អាន សុខហេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)២-ឈ្មោះ អិន នៅ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចប្បន្ន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែរលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)៣-ឈ្មោះ ចៅ កាណាន់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ០១កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគី smash ពណ៍ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-1168។សមត្ថកិច្ចបានអោយដឹងថានៅពេលវេលាកើតហេតុដូចខាងលើកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានដើរល្បាតតាមផ្លូវហើយមានការសង្ស័យទៅលើជនបីនាក់ខាងលើកំពុងតែអង្គុយត្រង់ចំណុចកើតហេតុខាងលើដោយមានការសង្ស័យកំលាំងសមត្ថកិចយើងក៏បានចូលទៅធ្វើការសួរនាំស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ អាន សុខហេង បានទំលាក់ថ្នាំញៀនទៅលើផ្លូវតែម្តង។ក្រោយមកកំលាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើរួមទាំងវត្ថុតាងបញ្ជូនមកកាន់ផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។ជនសង្ស័យទាំងបីនាក់ខាងលើបានសារភាពថា ថ្នាំញៀនដែលនៅលើផ្លូវនោះពិតជារបស់ខ្លួនមែន ដោយឈ្មោះ អាន សុខហេង ភេទប្រុស បានរើសថ្នាំញៀនពីម្តុំកន្លែងកើតហេតុយកមកទុកក្នុងខ្លួនរបស់គេដើម្បីយកទៅប្រើប្រាស់តែម្តង។ហើយពួកគេទាំងបីនាក់ធ្លាប់បានប្រើប្រាស់អស់រយះពេលជិតបីឆ្នាំកន្លងមកហើយ។ក្រៅពីប្រើប្រាស់ថ្នាំញៀន ខ្លួនមិនធ្លាប់បានប្រព្រឹត្តបទល្មើស លូច ឆក់ ប្លន់ រឺក៏ អំពើហឹង្សាអ្វីឡើយ។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់កំពុងតែធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។






