កោះកុង៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះកម្លាំងការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាបបានករណីប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀន ១ ករណីនៅចំណុច ភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។យុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះន ឈ្មោះ អ៊ុង សាវុធ ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅ ភូមិ២ សង្កាត់ដងទង់ ។ដោយដកហូតនូវវត្ថុតាងមានគ្រឿងញៀន២កញ្ចប់តូច។បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងសាកសួរនិងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។






