នគរបាលឃាត់បុរសម្នាក់ពីបទជួញដូរនឹងរក្សាទុកគ្រឿងញៀន

104

កោះកុង៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះអធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀន១ករណីនៅចំណុច ភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។បុរសម្នាក់ដែលត្រូវនគរបាលឃាត់ខ្លួនមានឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទមានទីលំនៅ ភូមិព្រែកតាឡោម ឃុំថ្មស ស្រុកបូទុមសាគរ។គួរបញ្ជាក់ថាពេលនេះ កម្លាំងជំនាញកំពុងសាកសួរនិងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

Comments

comments