ភ្នំពេញ : កាលពីវេលាម៉ោង១ និង២៨នាទីយប់ឈានចូល ថ្ងៃ១៦ ខែ សីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ដមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AP-7741 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ខណៈធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានបើកបុកនឹងម៉ូតូកង់បីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1J-0135 ដែលធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ព្យាយាមឆ្លងផ្លូវ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិពេញទំហឹង បណ្ដាលឲ្យបុរសនិងនារី២នាក់ របួសធ្ងន់ធ្ងរ។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្ដនឹងម៉ូតូបងបីទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ៕






