ស្រុកស្អាង ៖ កាលពីថ្ងៃម្សិលមិញសមត្ថកិច្ចស្រុងស្អាងបានឃាត់ខ្លួនយុវជនម្នាក់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដើម្បីជួញដូរ (ម៉ាទឹកកក) នៅចំណុច៖ ភូមិ បារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ជនសង្ស័យ០២នាក់ ៖១-ឈ្មោះ នី សាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កម្មករកាប់គោ ទីលំនៅបច្ចុប្បន្ន ភូមិ បារ៉ែនក្រោម ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) ២-ឈ្មោះ បូរ៉ា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ បារ៉ែនក្រោម ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន) ។វត្ថុតាងចាប់យក ៖ -ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក)០១កញ្ចប់តូច-ទូរសព្ទ័០១ គ្រឿងពណ៌ខៀវ ម៉ាកអុិនចុចពិល ។សភាពរឿងហេតុ ៖នៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១១:០០នាទី ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិ បារ៉ែនក្រោម ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ នី សាន់ បានរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច រួចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។ ចំណែកឈ្មោះ បូរ៉ា បានគេចខ្លួនបាត់ ។នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ នី សាន់ បានសារភាពថា ខ្លួនបានកាន់គ្រឿងញៀន (ម៉ាទឹកកក) ឲ្យឈ្មោះ បូរ៉ា រយះពេល ០២ ខែ ហើយ ។បន្ទាប់មកបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។
 
  
 
 
            




