ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង០០,៥នាទី មានរថភ្លើង២ខ្សែបានបុកប៉ះគ្នាដែលហេតុការណ៍នេះកើតឡើងដោយរថភ្លើងដឹកទូកុងតៃនឺមកពីកំពុងសោម៤៣ទូ បុកប៉ះជាមួយរថភ្លើងបូមប្រេងតេលាបណ្តាលអោយក្បាលរថភ្លើងបូមប្រេងក្រឡាប់ធ្លាក់ពីផ្លូវម្ខាងចំនែកក្បាលរថភ្លើងដឹកទូកុងតៃនឺធ្លាក់មកខាងផ្ទះប្រជាពលរដ្ឋឈ្មោះ ឃៀម វណ្ណះភេទប្រុស អាយុ៤២ឆ្នាំ បណ្ដាលអោយបុកបែកធុងស្តុកទឹកចំណុះ២៥០០លីត្រ និងផ្ទះមួយខ្នងទៀតម្ចាស់ ឈ្មោះ នាង ម៉ៃ ភេទប្រុសអាយុ៥៤ឆ្នាំបណ្ដាលអោយខូចខាតផ្ទះបាយ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ៕






