ស្រុកព្រៃនប់៖ កាលពីព្រលប់ថ្ងៃម្សិលមិញនៅចំណុចមុខផ្ទះសំណាក់រីករាយស្ថិតក្នុង ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត០១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ឆ្លូញ មិនស្គាល់ផ្លាកលេខបើកបរក្នុងទិសដៅពីវាលរេញទៅកំពត(រថយន្តរត់គេចបាត់)មកដល់ចំណុចខាងលើបានបត់ឆ្វេងបណ្តាលអោយប៉ះម៉ូតូ០១គ្រឿងម៉ាកfino ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ ១BU.៦៧៥៤បើកបរក្នុងទិសដៅពីកំពតឆ្ពោះទៅវាលរេញដោយឈ្មោះ សយ ម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បណ្តាលអោយរងរបួសធ្ងន់។បច្ចុប្បន្នជនរងគ្រោះសំរាកព្យាបាលនៅគ្លីនិចវាលរេញ រីឯម៉ូតូរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់៕






