គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូស្លាប់ម្នាក់របួស២នាក់

142

ស្រុកកៀនស្វាយ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលអោយរបួស០៣នាក់ស្រី០២នាក់ ស្លាប់០១នាក់ស្រាល០២នាក់នៅថ្ងៃម្សិលមិញនៅចំណុចកើតហេតុចន្លោះគីឡូម៉ែត្រ លេខ៣៣-៣៤ ភូមិព្រែកប៉ុល  ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ជនរងគ្រោះឈ្មោះ យាន ពិសិដ្ឋ ភេទប្រុស  អាយុ ២៤ឆ្នាំ រងរបួសស្រាល ឌុប ប្រពន្ធ ឈ្មោះ ធិប  សារ៉ាត់  អាយុ១៩ឆ្នាំ (រងរបួសធ្ងន់) ជិះម៉ូតូម៉ាក SUZUKI VIVA   ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៧  ពាក់ផ្លាកលេខ1X-7254 ភ្នំពេញ មានទិសដៅ ភ្នំពេញ ទៅ អ្នកលឿង ។មានទីលំនៅភូមិ ព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកម៉ូតូជនរងគ្រោះពេលបើកមកដល់ចំនុចកើតហេតុបានបុកទៅលើម៉ូតូVAVE ពណ៏ខ្មៅ ពាក់ផ្លាកលេខ 1K -0149 ព្រៃវែង បើកបរដោឈ្មោះម៉ឹង សាប៉ង់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជិះឌុបគ្នាជាមួយ ឈ្មោះ ទុយ ពិសី ភេទស្រី អាយុ២០ឆ្នាំ នៅភូមិឃុំជាមួយគ្នា( រងរបួសស្រាល)។សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី ខែ ឆ្នាំវេលាម៉ោងកើតហេតុ ខាងលើ ជនរងគ្រោះដែលជិះម៉ូតូម៉ាកSUZUKI VIVA បានធ្វើដំណើរមកដល់ចំនុចកើតហេតុបានបុកចំពីក្រោយលើម៉ូតូរបស់ឈ្មោះ មឹង សាប៉ង់ ដែលបើកចេញពីស្ថាននីយ៏សាំង របស់ឈ្មោះ សេង ឃាង បើកចេញខ្វះការប្រុងប្រយ័ត្នជ្រុលឡើងលើផ្លូវរបស់រថយន្តក្នុងទិសដៅស្រប(ភ្នំពេញ ទៅអ្នលឿង)ទើបម៉ូតូរបស់ជនរងគ្រោះហ្វាំងមិនទាន់បានបុកលើម៉ូតូរបស់ ម៉ឹង សាប៉ង់ បណ្ដាលអោយម៉ូតូទាំង២ដួលនឹងបោកលើផ្លូវជាតិរងរបួស ធ្ងន់១នាក់ស្រាល០២នាក់ បញ្ជូនទៅកាន់មន្ទីពេទ្យភ្នំពេញ។ក្រោយកើតហេតុទទូលបានពត៌មាននៅម៉ោង១៦:៤៥នាទីថាជនរងគ្រោះម្នាក់ឈ្មោះ ធឹប សារ៉ាត់ ភេទស្រី អាយុ១៩ឆ្នាំ បានស្លាប់នៅពេលទៅដល់មន្ទីពេទ្យភ្នំពេញចំណែកអ្នកបើកបរម៉ូតូ HONDA WAVEឈ្មោះ ម៉ឺង សាប៉ង់ អាយុ២០ឆ្នាំ បង្កអោយមានអ្នកស្លាប់នឹងរបួសត្រូវបានសមត្ថកិច្ច ប៉ុស្ដិ ឃាត់ខ្លួន នឹងបន្តបញ្ជូនអោយជំនាញចរាចរណ៏ស្រុកនៅ ម៉ោង១៧នឹង២០នាទី។សមត្ថកិច្ចបានសន្និដ្ឋានថាចំពោះករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បង្កបើកបរម៉ូតូឡើងលើគន្លងផ្លូវរថយន្តខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយម៉ូតូរងគ្រោះហ្វាំងមិនទាន់បុកបណ្ដាលអោយស្លាប់នឹងរបួសដល់អ្នកដទៃ។

Comments

comments