អនិច្ចា!!ជីវិតយុវជនវ័យ១៥ឆ្នាំម្នាក់ត្រូវបានស្លាប់ក្នុងភ្នក់ភ្លើងករណីអគ្គីភ័យ

176

បាត់ដំបង ៖ នៅស្រុកបាណន់មានករណីអគ្គីភ័យបានឆាបឆេះផ្ទះ មួយកន្លែងបណ្តាលឲ្យយុវជនវ័យ១៥ឆ្នាំម្នាក់បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអធម៍ជាទីបំផុត ។យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកបាណន់បានឲ្យដឹងថានៅម៉ោង១២.៥០នាទី ថ្ងៃទី ១៤ សីហា ២០១៧ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋឈ្មោះឈាន ច្រិ ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរធ្វើស្រែហេតុការណ៍បានកើតឡើងនៅក្រុមទី៤ភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់បណ្តាលអោយស្លាប់ឈ្មោះ ច្រិៈ  គឹមលាង  ភេទប្រុសអាយុ១៥ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ គ្រាន់ និងត្រូវជាកូនបង្កើតរបស់ឈ្មោះឈាន ច្រិ បានស្លាប់ប៉ុន្តែពុំទាន់ធ្វើការសន្និដ្ឋានបានអំពីមូលហេតុនៃការឆេះផ្ទះនេះនៅឡើយទេ កំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ផ្ទះដែលរងការខូចខាតខាងលើមានទំហំ7 x 8  ធ្វើអំពីឈើប្រក់សង្ក័សីជញ្ជាំសង្ក័សីរៀបថ្មក្រោម បណ្ដាលឱ្យឆេះខូចខាតទាំងស្រុង ។ រីឯការខូចខាតទ្រព្យសម្បត្តិអំពីសម្ភារៈដែលត្រូវខូចខាតបាត់បង់ក្នុងករណីអគ្គីភ័យ រួមមានកាខូចខាតសំភារៈផ្សេងៗនិងខោអាវក្នុងផ្ទះត្រូវឆេះទាំងស្រុងរួមមានមាស 5 ជី និងប្រាក់200000បាត(ពីរមឺនបាត)អង្ករ10ការុង ។ អាចផ្ទុះសេខ្សែភ្លើង បើតាមសម្តីរបស់បងប្អូននៅជិតខាងបានឲ្យដឹងថាពួកគាត់មានក្លិនឆ្ងៀមៗប៉ុន្តែពួកគាត់មិនដឹងថាក្លិនឆ្ងៀមអ្វីហើយចេញពីកន្លែងណាឲ្យច្បាស់ ទើបមិនចាប់អារម្មណ៍ ។បន្ទាប់ពីហេតុការណ៍បានកើតឡើងកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងបានត្រួតពិនិត្យនិងបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសាដើម្បីទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី  ៕

     

Comments

comments