កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ ទៅតុលាការ!

97

ភ្នំពេញ:នៅម៉ោង០៨នឹង០០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀន ០៩កញ្ចប់(ប្រភេទម៉ាទឹកកក) និងម្សៅពណ៍ស ០៧កញ្ចប់។ ជនសង្ស័យប្រុសស្រីទាំង ០៥នាក់ នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ និងខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្នុងនោះមាន៖

១/ ឈ្មោះ សុខ ពន្លឺ ហៅប៉ឹ ភេទប្រុស អាយុ ៣៣ឆ្នាំ , ២/ ឈ្មោះ សុខ ណាវី ហៅរ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០:៣០នាទី រួម និងកេ្មង ០១នាក់ ជាអនិតិជន(ក្មេងមិនទាន់គ្រប់អាយុ) ឈ្មោះ សុខ ពេជ្រ ហៅ ញ៉ុក ភេទស្រី អាយុ ១២ឆ្នាំ ដែលពួកគេទាំង ០២នាក់ ប្រើឲ្យលក់គ្រឿងញៀនជំនួសពួកវា ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គមកិច្ចដើម្បីគ្រប់គ្រងវិញ ពួកគេទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុចផ្ទះជួលគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ ខាងលើ យកមកសួរនាំរួចមក ទើបនៅវេលាម៉ោង១៤:១០នាទី ថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បន្តស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ០២នាក់ទៀត ដែលជាបក្សពួកតែមួយ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មាន៖

១/ ឈ្មោះ សំ សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ , ២/ ឈ្មោះ ស្រស់ ស្រួច ភេទប្រុស អាយុ ៣៥ឆ្នាំក្រោយពី សហការ ជាមួយអាវុធហត្ថខណ្ឌច្បារអំពៅ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ ខាងលើ រួច សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថអាវុធហត្ថរាជធានីភ្នំពេញ បានទទួលជនសង្ស័យ ០១នាក់ទៀត  ឈ្មោះ សុខ សាន្ត ហៅប្រុញ ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង២២:៤៥នាទី នៅចំណុចផ្លូវលេខ១៧២ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

  

Comments

comments