ខេត្តត្បូងឃ្មុំ: នៅល្ងាចថ្ងៃម្សិលមិញប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សម្នាក់ហើមស្អុយក្នុងប្រឡាយទឹកមានដើមកំប្លោកព័ទ្ធជិតស្ថិតនៅក្នុង ភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ។ក្រោយពីទទួលបានព័ត៌មានជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការណ៏ជាមួយប៉ុស្ដិនគរបាលរដ្ឋបាលជីរោទី2ចុះដល់កន្លែងកើតហេតុ។សពត្រូវបានគេស្គាល់ថាឈ្មោះឆន វុធ ភេទប្រុស អាយុ៤០ ឆ្នាំជាតិខ្មែរ រស់នៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។តាមការបំភ្លឺរបស់ឈ្មោះសេក ឆន ភេទប្រុស អាយុ៧៥ឆ្នាំ ត្រូវជាឪពុករបស់សពថាកូនគាត់មានជំងឺប្រចាំកាយច្រើនមុខមើលមិនជាសះស្បើយហើយគាត់បានអោយបងប្អូនបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំទុកផ្ញើពេទ្យនាំគ្នាត្រឡប់មកផ្ទះរវល់ធ្វើស្រែរហូតថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង១០ កូនគាត់បានរត់ចេញពីរមន្ទីរពេទ្យបាត់រកពុំឃើញរហូតដល់ថ្ងៃឃើញសពកូនមកស្លាប់ក្នុងប្រឡាយនិងដីចំការចំប៉ីរបស់ខ្លួនឯងទៅវិញ។តាមការសន្និដ្ឋានជនរងគ្រោះក្ដៅអន្ទះអន្ទែងហើយចុះត្រាំទឹកបណ្ដាលអោយលង់ស្លាប់តែម្ដង។តាមការពិនិត្យសពពុំមានស្លាកស្នាមឫបាក់អវៈយវៈអ្វីទេ។សពត្រូវបានប្រគល់ជូនគ្រួសារសាច់ញាត្តិធ្វើការបូជានៅហ្នឹងដីចំការរបស់គាត់តែម្ដង៕







