កៀនស្វាយ: មានករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកផ្លូវគោករវាងម៉ូតូបុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់១នាក់ប្រុសរបួសស្រាល ប្រុស ១នាក់ ម៉ូតូខូចស្រាល ២គ្រឿងនៅថ្ងៃទី16 ខែសីហា ឆ្នាំ2017 កាលពីវេលាម៉ោង8និង00នាទី កើតឡើងនៅលើផ្លូវជាតិលេខ1ក្នុងចន្លោះគីឡូម៉ែត្រ2០_21ចំណុច ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថាករណីនេះបង្កឡើងដោយម៉ូតូម៉ាកZOOOMERX ពណ៌ស ប្រភេទស្រី ពាក់ផ្លាកលេខភ្នំពេញ 1FY-2826 បើកបរដោយឈ្មោះអ៊ឹម សាវន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះសុខ សម្បតិ្ត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិរទាំងជាមួយគ្នាដែលបើកមានទឹសដៅពីភ្នំពេញទៅអ្នកលឿង។ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេងដៃក៏បុកជាមួយម៉ូតូម៉ាកHONDA DREAM125 ពណ៌ខ្មៅ ប្រភទស្រីពាក់ផ្លាក លេខស្វាយរៀង 1A_1682បើកបរដោយឈ្មោះ ហង អួន ភេទប្រុស អាយុ21ឆ្នាំ មានទីលំនៅភូមិអង្គរស ឃុំអង្គរសស្រុកមេសាង ខេត្តព្រៃវែង ដែលបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញបណ្តាលឲ្យរងរបួសធ្ងន់ឈ្មោះអ៊ឹម សាវន របួសស្រាលហង អួន ម៉ូតូខូចស្រាល ២ គ្រឿង។ ម៉ូតូទាំង២គ្រឿង យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។មូលហេតុ ម៉ូតូZOOMERXឆ្លងកាត់ថ្នល់មកខាងឆ្វេងដោយមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើក ឆ្លងកាត់ថ្លល់។






